www.healthandlove.org
Your Health & Love Book
ស្នេហា និងមិត្តភាព
ជូនអ្វីថ្ញៃបុណ្យណូអែល
នាពេលថ្មីៗនេះ ពិធីបុណ្យ​ណូអែល​ដែលជា​ពិធី​មួយ​បុណ្យ​របស់​​ទ្វីបលោក​ ខាង​លិច​មាន​ការ​​ពេញ​និយម​​​យ៉ាងខ្លាំង​នៅក្នុង​ស្រទាប់​យុវវ័យ​ខ្មែរ ​យើង​មួយចំនួន ហើយ​រហូតដល់​​ធ្វើអោយ​កើតជា​ទំលាប់​មួយ​ដែល​យុវវ័យ​ខ្មែរ​យើង​ ចាប់ផ្តើម​គិតថា​តើ​គួរតែ​ជូនអំណោយ​អ្វី​ដល់​អ្នក​ដែល​យើង​ស្រលាញ់។ តើ​នារី ឬ​បុរស​ចូលចិត្ត​អ្វី​ជាងគេ?នេះ​គឺ​ពិតជា​គ្មាន​ចំលើយ​ណា​អោយ​ប្រាកដ​ឡើយ​ដោយ​ថា នារីម្នាក់ៗចូលចិត្ត​នូវអ្វីខុសៗគ្នា និង​បុរស​មានការ​ចាប់អារម្មណ៍ខុសៗគ្នា​ ទៅលើ​អ្វីដែល​គេ​ស្រលាញ់​និង​ចូលចិត្ត​ជាងគេ។ ដូចនេះហើយ ​ប្រសិនបើ​ចង់​ជូន​អ្វី​ដល់​គេ​សំរាប់​ថ្ងៃបុណ្យ​ណូអែល ឫ​បុណ្យផ្សេងៗនោះ មិត្ត​ទាំងអស់​អាច​រក​ពេលណា​មួយ​អោយ​សមរម្យ​ ហើយ​សួរ​គេ​ដោយផ្ទាល់​ថា​គេ​ចង់បាន​អ្វី ឬក៏​គេ​ចូលចិត្ត​អ្វី​សំរាប់​ថ្ងៃ​ពិសេស​នេះ​ ឬក៏​ថ្ងៃ​ពិសេស​មួយចំនួនទៀត? បើ​គេ​មិន​ប្រាប់ យើង​អាច​សង្កេត​មើលថា​តើ​គេ​ចូលចិត្ត​អ្វី​ជាប្រចាំ​ថ្ងៃ​ដូចជា តើ​គេ​ចូលចិត្ត​អាន​សៀវភៅ​អ្វី ស្តាប់​ចំរៀង​វ៉ុល​ណា មើល​រឿង​​កំសាន្ត​ប្រភេទ​ណា ឬក៏អ្វីៗមួយចំនួន ​ដែល​គេ​ចូលចិត្ត។ល។ ចងចាំ​ថា មានតែ​ការស្វែងយល់​និង​គ្មាន​ការ​លាក់បាំង​នឹង​គ្នា​ទេ ទើប​អាចអោយ​អ្នក​ទាំងពីរ​កាន់តែ​ស្គាល់គ្នា​បាន​ច្បាស់​ឡើង។ សូម​សួរ​គេ​ដោយ​ត្រង់​តើ​គេ​ចូលចិត្ត​អ្វី? តាមពិតទៅ​របស់​និង​អំណោយ​មិនមាន​តំលៃ​ណាស់ណា​នោះទេ​សំរាប់​ចំណងមិត្តភាព​មួយ​រវាង​អ្នក​ទាំងពីរ តែ​ទឹកចិត្ត​និង​អត្ថន័យ​នៃ​អំណោយ​ទាំងអស់​នោះទេ​ដែល​អាចមាន​តំលៃ​លើសលប់។ សង្ឃឹមថា​មិត្ត​ទាំងអស់​នឹង​បានដឹងថា​តើ​មិត្ត​របស់​យើង​ចូលចិត្ត​អ្វី និង​សូម​ជូនពរ​អោយ​មិត្ត​ទាំងអស់​ជួបតែ​សំណាងល្អ​និង​ទទួលបាន​ជោគជ័យ​ក្នុង​ឆ្នាំ​ថ្នី​នេះ។ ជូនពរ​ថ្ងៃបុណ្យ​ណូអែល​និង​ឆ្នាំ​ថ្មី​សូមអោយ​គូ​ស្វាមី​និង​ចំណងមិត្តភាព​យុវវ័យ​ទាំងអស់​កាន់តែ​មាន​ភាព​ស្រស់បំព្រង និង​ចេះ​ថ្នាក់ថ្នម​គ្នា ព្រមទាំង​យល់ចិត្ត​គ្នា​កាន់​ឡើង​ទ្វេរ។ ស្នេហ៍​ស្មោះ​ត្រូវ​ចេះ​យោគយល់​និង​អនុគ្រោះ​អោយ​គ្នា រីឯ​ពេល​ការផ្តល់​ពេលវេលា​គ្រប់គ្រាន់​ជា​កត្តា​ចំបង​ក្នុង​ចំណងមិត្តភាព។

 

​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់​សំរាប់ការ​អប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និងរោគវិនិច្ឆ័យ​ ផ្សេងៗ​​ទៀត ​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ​គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2018 Friends-International, Inc. All rights reserved.