www.healthandlove.org
Your Health & Love Book
ស្នេហា និងមិត្តភាព
តើ​ត្រូវ​ជ្រើស​រើស​គូរ​ស្នេហា

មនុស្ស​ជាច្រើន​គេ​ពុំ​ដឹងថា តើ​សម្ព​ន័​ភាព​ដែល​ល្អ​គឺជា​អ្វី​នោះទេ គេ​តែងមាន​ចំងល់​ថា ហេតុអ្វី​បានជា​គេ​មាន​សម្ព​ន័​ភាព​ស្នេហា​ប៉ុន្តែ​គេពុំបាន​ធ្វើអោយ​សម្ពន័ភាព​ដ៏​ស្រស់​បំព្រង​នេះ​អាច​ស្ថិតស្ថេរ​បាន​យូរ​អង្វែង​ទេ។ មាន​រូបមន្ត​មួយចំនួន​ដែល​អាចធ្វើអោយ​ទំនាក់ទំនង​របស់​អ្នក​ស្ថិត​នៅ​ក្នុង​បេះដូង​របស់​មនុស្ស​គ្រប់រូប ពិសេស​មនុស្ស​ដែល​អ្នក​ស្រលាញ់។

  1. ជ្រើសរើស​ដៃគូរ​ដៃគូរ​ដែល​យល់ចិត្ត អាច​រស់នៅ​ជាមួយគ្នា​បាន។ យើង​អាច​នឹងមាន​អារម្មណ៍​ចាប់ចិត្ត​ទៅលើ​ន​ណា​ម្មាក់ តាមរយះ​ហេតុផលផ្សេងៗគ្នា ដូចជា គេ​អាចធ្វើអោយ​យើង​មាន​អារម្មណ៍​ថា​កក់ក្តៅ ចិត្តល្អ និង​មាន​ទំនាក់ទំនង​ល្អ ស្រលាញ់​ឥរិយាបទ​របស់គេ ជាដើម។ ដូចនេះ​នៅពេលណា​ដែល​អ្នក​បាន​ជួប​គេ អ្នក​ពិតជា​ជួប​ជាមួយ​មនុស្ស​ដែល​យល់ចិត្ត​អ្នក​ពិតប្រាកដ​ណាស់។

  2. ស្គា​ល់ពី​ភាពជឿជាក់​របស់​ដៃគូរ​អ្នក។ មនុស្ស​គ្រប់រូប​មានកំ​រិត​នៃ​ភាពជឿជាក់ផ្សេងៗគ្នា អ្វីដែល​សំខាន់​ដែល​អ្នក​ត្រូវតែមាន​ជំនឿ​ចិត្ត​នោះ​គឺ មិនត្រូវ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ចំពោះ​មនុ​ស្សុ​ដែល​ពុំមាន​ភាពស្មោះត្រង់​នោះទេ។ នៅពេលដែល​អ្នក​អាចធ្វើអោយ​ខ្លួនឯង​ជឿជាក់ថា មិន​ធ្ល​ក្ងា់​ក្នុង​អន្លង​ស្នេហ៍​មនុស្ស​បោកប្រាស់​នោះទេ អ្នក​ប្រាកដ​ជាមាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង និង​ដៃគូរ​យ៉ាងពិត​ប្រាកដ។

  3. សូមកុំ​យល់​ច្រ​លំ​ថា ស្នេហា​គឺជា​ការ​រួមភេទ។ សម្ព​ន័​ភាព​ដំបូង​នៃ​សេចក្តីស្រលាញ់​ធ្វើអោយ​មនុស្ស​មួយចំនួន​គិតថា ដើម្បីអោយ​ស្នេហា​កាន់តែ​ប្រសើ​ឡើង គេ​ចាំបាច់​ត្រូវតែ​ធ្វើការ​រួមភេទ​ជាមួយ​ដៃគូរ។ នេះ​ពុំមែន​ជាការ​យល់ឃើញ​ដែល​ត្រឹមត្រូវ​នោះទេ។ ប្រសិនបើ​អ្នក​មិនទាន់​ត្រឹម​ខ្លួន​ក្នុងការ​រួមភេទ ឬ​អ្នក​គិតថា​មិន​ពាក់​ព​ន្ធ័​ក្នុងការ​រួមភេទ មុនពេល​អ្នក​រៀប​អាពាហ៍ពិពាហ៍​នោះ អ្នក​អាច​និយាយ​ជាមួយ​ដៃគូរ​អ្នក​បាន។

  4. ស្គា​ល់ពី​តំរូវការ​របស់ខ្លួន ហើយ​ប្រាប់​គេ​អំពី​តំ​រូបការ​របស់​អ្នក។ សេចក្តីស្នេហា​មិនមែនជា​ល្បែង​ទាយ​ទុក​មុន​នោះទេ។ មនុស្ស​ប្រុស​ស្រី​ជាច្រើន​មាន​អា​ម្មណ៍​ភ័យខ្លាច​មិន​​បង្ហាញ​អំពី​តំរូវការ​របស់គេ​ប្រាប់​មនុស្ស​ដែល​គេ​ស្រលាញ់​នោះទេ។ ហើយ​ជា​លទ្ធផល​ដៃគូរ​របស់​អ្នកនឹង​មិនអាច​យល់បាន​ទេ​ថា តើ​អ្នកត្រូវការ​អ្វី ហើយ​នេះ​ជាដើម​ហេតុដែល​នាំអោយមាន​ការបែកបាក់។ សូម​ចងចាំ​ថា ប្រសិនបើ​អ្នក​មិន​ប្រាប់​គេ​អំពី​តំរូវការ​របស់​អ្នក​ទេ គេ​នឹង​មិនដឹង​នោះទេ។

  5.  សូម​ធ្វើខ្លួន​អោយ​ក្លាយជា​មនុស្ស​ដែលមាន​ទស្សនៈ​ល្អ ដូចនេះ​មនុស្ស​គ្រប់រូប​នឹង​អោយ​តំលៃ​អ្នក ហើយ​ការអោយ​តំលៃ​នេះ​អាចធ្វើអោយ​អ្នក​ស្គាល់​ពី​តំលៃ​ខ្លួនឯង​កាន់តែច្បាស់​ជាង​មុន។

​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់​សំរាប់ការ​អប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និងរោគវិនិច្ឆ័យ​ ផ្សេងៗ​​ទៀត ​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ​គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2012 Friends-International, Inc. All rights reserved.