www.healthandlove.org
Your Health & Love Book
ស្នេហា និងមិត្តភាព
ស្នេហា​តាមអ៊ិនថឺណិត
 

ស្របពេលដែល បច្ចេកវិជ្ជាពត៌មានមានការរីកចំរើន ប្រជាពលរដ្ឋ​ខ្មែរ​​កាន់តែ​ច្រើនឡើងៗ​ បានងាកមក​​ប្រើប្រាស់​អ៊ិន​ថឺណិត ដូចជា​ការផ្ញើរ​សំបុត្រ​អេ​ឡី​ត្រូ​និច ធ្វើការ​ស្រាវជ្រាវ​ឯកសារ លេង​ហ្គេម លេង ឆាត​តាម​យា​ហូ។ល។ ដោយសារតែ​ អ៊ិន​ថឺណិតពោល​ពេញ​ទៅដោយ​ព័ត៌មាន​គ្រប់សព្វ​បែបយ៉ាង​ហើយ​ព័ត’មាន​ទាំងនោះ​ មិន​ប្រាកដថា​ត្រឹមត្រូវ​ទាំងអស់​ឡើយ ជាពិសេស​ទាក់ទង​ទៅ​នឹង​ស្នេហា​តាម​អ៊ិន​ធើ​ណែ​ត។

តើ​អ្នក​ជឿ​លើ​ស្នេហា​អ៊ិន​ធើ​ណែ​ត​ដែររឺទេ?
​ក្នុងនាម​ជា​វេជ្ជបណ្ឌិត​ស្នេហា ខ្ញុំ​សូមអោយ​អ្នកអាន​និង​អ្នកប្រើប្រាស់​អ៊ិន​ធើ​ណែ​ត​ទាំងអស់​ ក៏ដូចជា​មិត្ត​យុវវ័យ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ដូចខាងក្រោម៖ សូម​ប្អូន​កុំ​ឆាប់​ជឿ​អ្វីដែល​ប្អូន​បានលឺតាម អ៊ិន​ថឺណិត រឺ យា​ហូ បន្ទប់​ជជែក​កំសាន្តនោះ ពីព្រោះអ្វីៗដែល​បានឃើញ​នៅក្នុង​នោះ​មិនមែន​ប្រាកដថា​ត្រឹមត្រូវ​ទាំងអស់​ឡើយ ជាពិសេស គឺ​នៅពេលដែល​ប្អូន​លេង ជជែក​កំសាន្ត ទំនាក់ទំនង​ជាមួយ​ម​នុស្ស​ដែល​ប្អូន​មិនដែល​ស្គាល់មុខ។

សេចក្តីស្នេហា​ពិត មិនមែន​គ្រាន់តែ​និយាយ​មួយ​ពាក្យ​ហើយ​ទៅ​បាត់​នោះទេ។ ហើយ​ប្រសិនបើ​នរណាម្នាក់​ដែល​ស្គាល់​តាម អ៊ិន​ថឺណិតហើយ​សូម​ស្រលាញ់​និង​ណាត់ជួប សូម​ប្រយ័ត្ន​អោយ​មែនទែន ហើយ​កុំទៅ​ជួបតែ​ម្នាក់ឯង​អោយសោះ​ទោះបីជា​នៅទីណា​ក៏ដោយ។

សូម​នាំ​មិត្ត​ភក្ត្រ រឺ អ​នា​ព្យាបាល​ទៅជា​មួយ​ផង ហើយ​ចាំបាច់​ត្រូវតែ​ជួប​នៅ​ទីកន្លែង​សាធារណៈ។

សូមកុំ​ផ្តល់​ព័ត៌មាន​ផ្ទាល់ខ្លួន​ដល់​អ្នក​ដែល​មិន​ស្គាល់​អោយសោះ​ជាពិសេស រូបថត​របស់​អ្នក លេ​ទទូរ​ស័ព្ទ​ លេខ​សំងាត់  ​អាស័យដ្ឋានពិតប្រាកដ និង ព័ត៌មាន​ទាក់ទង​ទៅនឹង​ធនារ​គារ។ល។

សង្ឃឹមថា​អ្នក​ទាំងអស់​បាន​យល់ច្បាស់ ហើយ​បើ​មាន​សំនួរ​ ទាក់ទង​ទៅនឹង​កត្តា​ទាំងអស់នេះ សូម​ទំនាក់ទំនង​មក Dr. Love ដោយចុចលើ​តំណផ្ជាប់នេះ( សួរដុកទ័រLove)

​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់​សំរាប់ការ​អប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និងរោគវិនិច្ឆ័យ​ ផ្សេងៗ​​ទៀត ​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ​គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2012 Friends-International, Inc. All rights reserved.