www.healthandlove.org
Your Health & Love Book
ស្នេហា និងមិត្តភាព
ធ្វើម៉េចទើបដឹងថាខ្ញុំញៀនស្រានិងបារី?

depression

  1. ធ្វើម៉េចទើបដឹងថាខ្ញុំញៀនស្រានិងបារី?

    បើអ្នកទទួលទានស្រាឬបារីជាប្រចាំគឺអ្នកមិនអាចជៀសផុតពីការរបស់ទាំងអស់
    នោះឡើយ។អ្នកអាចដឹងថាអ្នកញៀនវាដោយសារតែអ្នកត្រូវការសារធាតុទាំង
    នោះដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ល្អជាងមុនឬប្រើវាដើម្បីកំដរពេលវេលាឲ្យរួច
    មួយថ្ងៃៗ។ខាងក្រោមនេះគឺសញ្ញាមួយចំនួនដែលអាចឲ្យអ្នកដឹងថាអ្នកប្រហែល
    ជាញៀននឹងសារធាតុទាំងនោះហើយ៖ .អ្នកប្រើវានៅពេលដែលអ្នកអព្វសុខធុនទ្រាន់ បន្ថយភាពតានតឹងជាដើម
    . អ្នកត្រូវការវានៅពេលដែលអ្នកនៅម្នាក់ឯង
    .អ្នកប្រើសារធាតុទាំងអស់នោះចេះតែច្រើនទៅៗ
    .ចេះលួច កុហក និងលក់របស់របរ ដើម្បីយកលុយទៅទិញវាជាដើម។
    ជួនការលវាជាការលំបាកខ្លះដែរក្នុងការពិនិត្យមើលខ្លួនឯងថាអ្នកញៀននឹងវា
    ឬអត់។ដូចនេះហើយបានជាក្រុមគ្រួសារគឺជាផ្នែកមួយដ៏សំខាន់ក្នុងការនិយាយ
    ប្រាប់អំពីភាពខុសប្លែកទាំងនេះទៅអ្នកដែលកំពុងមានបញ្ហា។ ហើយចំពោះខ្លួនអ្នកវិញប្រសិនបើអ្នកជួបបញ្ហាដូចបានរៀបរាប់ខាងនេះ។
    សូមកុំសំងំស្ងៀមត្រូវហ៊ាននិយាយរឿងនេះទៅក្រុមគ្រួសាររបស់អ្នកឬមនុស្សណា
    ម្នាក់ដែលអ្នកទុកចិត្តដើម្បីអាចឲ្យគេជួយអ្នករួចផុតគ្រឿងញៀនទាំងអស់នោះ។

​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់​សំរាប់ការ​អប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និងរោគវិនិច្ឆ័យ​ ផ្សេងៗ​​ទៀត ​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ​គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2012 Friends-International, Inc. All rights reserved.